អង់គ្លេស៖ ក្លិបមេឃខៀវ Manchester City បានយល់ព្រមលើកិច្ចព្រមព្រៀងដើម្បីចុះហត្ថលេខាលើខ្សែការពារវ័យ១៦ឆ្នាំ Kluiverth Aguilar មកពីក្លិប Alianza Lima។

យ៉ាងណាមិញ Aguilar នឹងត្រូវបន្តលេងជាមួយក្លិប Alianza រហូតដល់គេមានអាយុ១៨ឆ្នាំ គឺនៅខែ   ឧសភា ឆ្នាំ២០២១ ទើបធ្វើការផ្លាស់មកកាន់ទឹកដីអង់គ្លេសបាន។ ក្លិប Man City បានរាយការណ៍ថា ខ្សែការពារស្លាបស្ដាំ Alianza នឹងនៅបន្តលេងឲក្លិបចាស់របស់គេរហូតឈានចូលវ័យ១៨ឆ្នាំ ក្រោមកិច្ចសន្យាខ្ចីជើងពីកីឡាដ្ឋាន Etihah។

ជុំវិញការផ្ទរនេះដែរ ក្លិប Alianza បានបរិយាយថា គឺជាការផ្ទេរដ៏សំខាន់បំផុសក្នុងពិភពបាល់ទាត់ប្រទេសប៉េរូទៅកាន់ក្លិបនៅតំបន់អឺរ៉ុប នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ។ បន្ទាប់មក Aguilar បាននិយាយថា "គោលដៅរបស់ខ្ញុំគឺចង់ក្លាយជាកីឡាករឆ្នើមម្នាក់នៅក្នុងក្រុមដំបូង" ។

គួរបញ្ជាក់ផងដែរថា Aguilar បានបង្ហាញខ្លួនក្នុងក្រុមជម្រើសជាតិឈុតធំ កាលពីខែវិច្ឆិការឆ្នាំទៅ ក្រោយបង្ហាញទម្រង់លេងលេចធ្លោយជាមួយក្រុមយុវជន U-17 ក្នុងការប្រកួតពានរង្វាន់ South American កាលពីឆ្នាំ២០១៩ ដោយពេលនោះគេមានវ័យត្រឹមតែ១៥ឆ្នាំប៉ុណ្ណោះ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ